Hello , My name is Cheng Chanraksmeyrongrith . But you can just called me Raksmey .
Sex : Not Clear
Address : Sleep on the street , Phnom Penh , Cambodia
English School : Pagoda International School
High School : Baktouk High School
Religion: Christian
ប្រវត្តិស្នេហា
ថ្នាក់ទី ១ : អត់ទាន់ចេះមានស្នេហា ទេ ។ មានក្មេងស្រី ២នាក់សុំស្រលាញ់តែអត់ស្រលាញ់គេ ព្រោះគិតថា ស្រលាញ់ស្រី ខ្លីវិជ្ជា ។
ថ្នាក់ទី ៣ : ចាប់ផ្តើម ឃើញភ្លាមស្រលាញ់ភ្លែត ដែលអង់គ្លេស ហៅថា (Fall in love at the first sight) តែដោយសារតែ ខ្ញុំនៅក្មេងពេក (អត់ទាន់ចេះស្លៀកខោលីអូ ផង) គេក៏ដកចិត្តស្រលាញ់វិញទៅ !!! ។ហើយគេប្រាប់ខ្ញុំថា ចាំអូនឯងចេះស្លៀកខោលីអូ សិនទៅ ចាំមកស្រលាញ់បង (ស្រលាញ់ស្រីចាស់ជាងខ្លួន)!!!!
ថ្នាក់ទី ៦ : ពន្លកស្នេហារីកដុះដាលបាន ៣ខែ ។ តែអកុសលអ្វី ម៉ែគេមក ថាអោយដល់សាលា ក៏ដាច់ចិត្ត Say GoodBye !!!
ថ្នាក់ទី៩ : ចាញ់បោកសំលេងទូរស័ព្ទ (ជំនាន់នឹង , គេស្គាល់គ្នាតាមទូរស័ព្ទ ហើយទៅជួបមុខក្រៅ) ដល់ពេលទៅជួប មុខយ៉ាប់ជាម្តាយខ្ញុំទៀត ក៏សំរេចចិត្ត កាច់SIM ទូរស័ព្ទចោល ។
ថ្នាក់ទី១១ : លួចស្រលាញ់ស្រីម្នាក់ ក្រោយមកដឹងថាជាសង្សារគេ ក៏ដកចិត្តវិញ !!!
ថ្នាក់ទី១២ : ជំនាន់ My TV(លេង TMS តាម MyTV) និង Facebook ស្គាល់ស្រី ម្នាក់តាម TMS ហើយក៏សុំ ស្គាល់គ្នាតាមFacebook ទៀត ។ រូបថតនៅក្នុង Facebook Cute យកតែមែនទែន ដល់ពេលមក ជួបក្រៅ មុខយ៉ាប់ជាងយាយខ្ញុំទៀត (ចាញ់បោករូបថត)!!!!!
លុះមកដល់មហាវិទ្យាល័យ ចែកជា៣ ដំនាក់ :
ដំនាក់កាលទី១ : សុំស្រលាញ់នារីម្នាក់ ដែលរៀនអង់គ្លេសជាមួយគ្នា (អត់ហ៊ាននិយាយប្រាប់គេខាងក្រៅទេ សុំស្រលាញ់គេតាមFacebook) ដល់ពេលគេថា អត់ស្រលាញ់តាំងធ្វើ សាហាវRemove គេពី Friend list ។ ធ្វើនេះមិនមែនថាខ្ញុំធ្វើចារឹក Cute Boy អីទេ គឺមកពីខ្ញុំខ្មាសគេ !!! សុំស្រលាញ់គេហើយ គេអត់ស្រលាញ់មានតែធ្វើដូចនេះហើយ !!! Remove friend គេពេលយប់ ដល់ព្រឹកឡើង ម៉ោង ៩:30 នាទី គេ message មកប្រាប់ថា (Thank for delete me from your friend list) !!! ម្នាក់ស្រីនឹង ឌឺកប់ៗ!!!!
ដំនាក់កាលទី២: មានគេមកសុំស្រលាញ់(រៀនអង់គ្លេសជាមួយគ្នាដែល) , ក៏ស្រលាញ់គេបាន៣ ទៅ៤ខែ ។ បែកគ្នាហើយ ត្រូវគ្នាៗ (វាជាកំហុសរបស់ខ្ញុំ) ពេលនេះក៏ដឹងថាគេ នៅស្រលាញ់ខ្ញុំដែល តែមិនដឹងធ្វើម៉េចទៅនិយាយជាមួយ គេបាន ដើម្បីសុំធ្វើជាមិត្ត !!! ខ្ញុំអាណិតគេណាស់ !!!
ដំនាក់កាលទី៣: លួចស្រលាញ់គេម្នាក់ ហើយដឹងថាគេមិនស្រលាញ់ ក៏Block គេចោល !!! ស្រលាញ់ម្នាក់នឹងខ្លាំងណាស់ !!! សព្វថ្ញៃនេះ បានបង្កើត Account មួយដែល យកមកប្រើនៅពេល ដែលនឹកគេ !!! ហើយខ្ញុំសង្ឃឹមថា ថ្ញៃណាមួយ ខ្ញុំនឹងគេ នឹងអាចក្លាយជា ...............(មិនដឹងស្អីទេ គិតមើលខ្លួនឯងទៅ)
តែប៉ុននឹង រឿងខ្ញុំ !!! ជឿក៏ជឿទៅ បើមិនជឿអោយលុយមោ !!!
ហើយ រឿងខាងលើនេះ ពិតខ្លះ កុហកខ្លះ ធ្វើអោយអ្នកអានបានសើចបំភ្លេចការ ឈឺក្បាល រឺមិនសប្បាយចិត្ត ។
ខ្ញុំសូមប្រាប់ថា សូមកុំខ្វល់ខ្លាំងពេកពីរឿងស្នេហា !!! ទុកអោយខ្ញុំខ្វល់តែ ម្នាក់ឯងបានហើយ !!!ហាហាហា :D